លោក Zelenskyy បញ្ជាក់អំពីមូលហេតុនៃវាយលុកមានការយឺតយ៉ាវ!

0

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីគឺ “យឺតជាងការរំពឹងទុក” ប៉ុន្តែកងកម្លាំងអ៊ុយក្រែននឹងមិនបន្ថយល្បឿននោះទេ ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ទីក្រុងម៉ូស្គូបានសង្កេតឃើញ “ភាពស្ងប់ស្ងាត់” នៅក្នុងយុទ្ធនាការរបស់ទីក្រុង Kyiv ។

 

លោក Zelenskyy បានប្រាប់ BBC របស់ចក្រភពអង់គ្លេសក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនកំពុងត្រូវបានបន្ថយល្បឿនក្នុងការឈានទៅមុខដោយត្រូវឆ្លងកាត់ចម្កាមីនដ៏ធំដែលដាក់ដោយកងកម្លាំងរុស្ស៊ី។ ជាមួយនឹងផ្ទៃដីប្រហែល 200,000 គីឡូម៉ែត្រការ៉េ (ច្រើនជាង 77,000 ម៉ាយការ៉េ) នៃទឹកដីព្រំដែនអ៊ុយក្រែន ពោរពេញទៅដោយមីនរុស្ស៊ី។

 

លោក Zelenskyy បានប្រាប់ BBC ថា

“មនុស្សមួយចំនួនជឿថានេះជាភាពយន្តហូលីវូដ ហើយរំពឹងថានឹងមានលទ្ធផលនៅពេលនេះ ប៉ុន្តែវាមិនមែនទេ” ។

 

គួរជម្រាបថា ក្រោយពីកងកម្លាំងអ៊ុយក្រែនបានដណ្តើមយកភូមិចំនួន ៨ នៅភាគខាងត្បូង និងខាងកើតប្រទេសមកវិញ លោក Zelenskyy ក៏បាននិយាយដែរថា អ៊ុយក្រែននឹងមិនចរចាឡើយ ខណៈដែលកម្លាំងរុស្ស៊ីនៅតែស្ថិតនៅលើទឹកដីអ៊ុយក្រែន ហើយជម្លោះនឹងមិនត្រូវបានអនុញ្ញាតឲ្យនៅទ្រឹងឡើយ។

 

កិច្ចសម្ភាសន៍របស់ Zelenskyy ជាមួយ BBC ធ្វើឡើងស្របគ្នានឹងសន្និសីទនៅទីក្រុងឡុងដ៍ ដែលសម្ព័ន្ធមិត្តបានសន្យាផ្តល់ជំនួយសេដ្ឋកិច្ច និងការកសាងឡើងវិញជាច្រើនពាន់លានដុល្លារ ហើយនៅថ្ងៃដែលមេដឹកនាំរុស្ស៊ីបាននិយាយម្តងទៀតថា ការវាយលុករបស់អ៊ុយក្រែនកំពុងធ្លាក់ចុះ៕

Leave A Reply

Your email address will not be published.