រដ្ឋសភា អនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត !
ភ្នំពេញ ៖ ក្រោយពីការជួបប្រជុំគ្នាអស់រយៈពេលជាង១ម៉ោងរួចមក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សមាជិករដ្ឋសភាទាំងមូលដែលមានសមាសភាពចំនួន១១១រូប បានលើកដៃអនុម័តទាំងអស់គ្នាដោយគ្មានការកែប្រែឡើយ លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលបានមកដល់ដៃខ្លួនកាលពីសប្តាហ៍មុន ។
សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប៕