សម្តេចតេជោស្នើឲ្យមានការស្រាវជ្រាវរកអ្នកនៅក្នុងស្រុក ដែល comment ជេរសម្តេច !
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យមានការស្រាវជ្រាវ រកអ្នកដែល comment ជេរសម្តេច ដែលចេញពី ក្នុងស្រុក ព្រោះនេះមិនមែនជាការបញ្ចេញមតិទេ ។
ការស្នើរបស់សម្តេចតេជោបែបនេះ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី ប្រមាណ ១៩.០០៤ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ មកពីស្រុកមុខកំពូល ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ពិធីសំណេះសំណាលធ្វើឡើង នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ៕