លោក សុខ លឹមហៀង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំ ពាមកោះស្នា និង សហការីបានអញ្ជើញចុះសាកសួរសុខទុក្ខសំណេះសំណាលជាមួយសមាជិកបក្ស !

0

 

កំពង់ចាម៖ នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ លឹមហៀង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំ ពាមកោះស្នា និង សហការីបានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយលោកមេឃុំ មេភូមិ អនុភូមិ និងក្រុមប្រឹក្សាភូមិ ក្នុងឃុំពាមកោះស្នា និងបានចែកអាវ និងមួក ជូនលោក លោកស្រីសមាជិកសមាជិកាបក្សឃុំពានកោះស្នាផងដែរ ។

នាឱកាសនោះផងដែរ លោក ប្រធានក្រុមការងារ ក៍បានលើកឡើងអំពីការរៀបចំផែនការ និងចំនួនសមាជិកសម្រាប់ហែរក្បួនក្នុងថ្ងៃយុទ្ធនាការបោះឆ្នោត នៅថ្ងៃខាងមុខ ។

បន្ទាប់ពីសំណេះសំណាលជាមួយលោកមេឃុំ មេភូមិ អនុភូមិ ក្រុមប្រឹក្សាភូមិ លោក សុខ លឹមហៀង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំ ពាមកោះស្នា និង សហការី ក៏បានចុះសួរសុខទុក្ខលោកមេភូមិដីដុះ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ និងបានឧបត្ថម្ភថវិកាចំនួន ២០ មុឺនរៀលផងដែរ៕

Leave A Reply

Your email address will not be published.