ឯកឧត្ដម ជា សុមេធី និងលោកជំទាវ បានរៀបចំពិធីក្រុងពលីសាងសង់បុស្បុក និងរូបសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ !
ព្រៃវែង៖ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី និងលោកជំទាវ ជា ផល្គុន និងក្រុមគ្រួសារ បានរៀបចំពិធីក្រុងពលីសាងសង់បុស្បុក និងរូបសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នៅស្រុកកំចាយមារ ក្នុងនោះដែក៏មានការអញ្ជើញចូលរួម ក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកទាំង១៣ កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត។
ការកសាងបុស្បុក និងរូបសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារគឺសម្រាប់ទុកជាកេរិ៍តំណែបង្ហាញវីរៈភាពដ៏មួសមុតរបស់ថ្នាក់ដឹកនាំ ដែលសម្តេចបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវ សន្តិភាព ស្ថេរភាព រហូតមកដល់សព្វថ្ងៃនេះ។
ក្រោមម្លប់សន្តិភាពប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទូទាំងប្រទេស មាន ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារច្ចនាសម្ព័ន្ធរូបវន្ត ដែលទាំងអស់នេះបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទូទាំងប្រទេស សិក្សារៀនសូត្រ ប្រកបមុខរបរ និងរស់នៅប្រកបដោយសិទ្ធសេរីភាពពេញលេញ ប្រកដោយភាពកក់ក្តៅ។
សូមបញ្ជាក់ផងដែរថា៖ បុស្បុកនេះ ជាសំណង់ដែលមានខឿនច្រើនជាន់ មានជណ្តើរឡើង ខ្ពស់ និងមានតួខ្លួន (អង្គ ) និងថ្នាក់ៗ មានកំពូល និងមានទំហំធំហើយមានការតុបតែងរចនាច្រើន។ សំរាប់ការ Design បុស្បុករបស់សម្ដេច បានសិក្សានិងបង្កើតចេញជាប្រភេទបុស្បុក ដែលមានកំពូលជាន់ចំនួនប្រាំថ្នាក់ ដែល ចំនួននេះគឺប្រើសាកសមនឹងគោរពដល់ឥស្សរៈជនជាន់ខ្ពស់ដែលយើងតែងឃើញនិយមប្រើរក្នុងប្រទេស ក្នុងការជ្រើសរើសក្បាច់លម្អរបានប្រើក្បាច់រសំរាប់លម្អរដោយសារតែក្បាច់នេះតំណាងអោយសំណង់ប្រាសាទអទិទេពដែលក្បាច់នេះ មាននៅតាមជញ្ជាំងប្រាសាទអង្គរវត្តក្បាច់ប្រភេទនេះប្រើឧទ្ទិសដល់អទិទេពធំៗចំនួនបី1. ព្រះសិវៈ – ព្រះវិស្ណុ,ព្រះព្រហ្ម ៕