Kevin De Bruyne នឹងអវត្តមានក្នុងការចាប់ផ្តើមរដូវកាលក្រោយ ដោយសាររបួសសរសៃពួរ!

0

 

កីឡាករ Kevin De Bruyne នឹងអវត្តមានក្នុងការចាប់ផ្តើមរដូវកាលក្រោយដោយសារតែរបួសសរសៃពួរក្រោយជួយក្រុមឈ្នះពាន Champions League វគ្គផ្តាច់ព្រ័ត្ររបស់ Manchester City។

 

ខ្សែបម្រើប្រយុទ្ធសញ្ជាតិបែលហ្សិកវ័យ 31ឆ្នាំរូបនេះ គឺជាកីឡាករល្អបំផុតរបស់ក្លឹបមេឃខៀវ ManCity និងពិភពលោកក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ។

 

De Bruyne ត្រូវបានប្តូរចេញបន្ទាប់ពីត្រឹមតែ 36 នាទីប៉ុណ្ណោះដោយរបួសសរសៃពួរ ខណៈដែល Phil Foden ចូលជំនួស។

 

លោក Pep Guardiola បានថ្លែងប្រាប់កាសែត Daily Star ថា យុទ្ធនាការ 2023/24 កីឡាករបែលហ្ស៊ិករបស់យើងបានរងរបួសសរសៃពួរដំណាក់កាលទី 3 ។ ក្រោយវះកាត់ De Bruyne អាចនឹងសម្រាក់ព្យាបាលប្រហែលមួយខែកន្លះទៅពីរខែ មានន័យថាគាត់នឹងអវត្តមានទាំងអស់នៃរដូវក្តៅមុនរដូវក្រោយ។

 

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យមានសុទិដ្ឋិនិយមថា De Bruyne នឹងត្រលប់មកទីលានវិញសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃទី 16 ខែសីហា ពោលគឺ UEFA Super Cup ដែល Man City នឹងត្រូវជួបក្រុមម្ចាស់ជើងឯក Europa League Sevilla ក្នុងទីក្រុង Piraeus ប្រទេសក្រិក៕

Leave A Reply

Your email address will not be published.