សម្តេចក្រឡាហោម ស ខេង អញ្ជើញអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន !

0

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងបណ្តាស្ថានទូតប្រឆាំងកម្ពុជា និងមានអ្នកចូលរួមប្រមាណ ៣ពាន់នាក់ នាសាលមហោស្រពកោះពេជ្រ។

សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែស៉ីជម្រៅ តាមរយៈការផ្ដល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឆ្នាំ២០២២កន្លងទៅ បទល្មើសគ្រឿងញៀនបង្ក្រាបបានមានចំនួន ៦,៣៩០ករណី គឺមានការកើនឡើងប្រមាណ ១.៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត ១៥តោន កើនប្រមាណជាង៣ដង និងសារធាតុគីមីផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤.១៨% ត្រូវបានរឹបអូសបាន និងធ្វើការដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន ហើយជនសង្ស័យចំនួន ១៥ ០០២នាក់ ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមួយចំនួន ត្រូវបានបញ្ជូនទៅតុលាការ៕

Leave A Reply

Your email address will not be published.