Update៖”ក្រុមគ្រូតឿ”ត្រូវសមត្ថកិច្ចហៅមកវាស់កំពស់រឿងស៊ីអាចម៍គោ.ល្បីពេញហ្វេសប៊ុក!
(ភ្នំពេញ)៖ លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាលបានប្រាប់«ដើមរាំង»ថា៖ នៅព្រឹកទី០៥.០៤.២០២២នេះ។
កម្លាំងរបស់លោក.បានហៅ”គ្រូតឿ”មកសួរនាំនៅប៉ុស្តិ៍វិហារសួគ៌.ពាក់ព័ន្ធករណីស៊ីអាចម៍គោ ស៊ីពាង ល្បីពេញបណ្ដាញសង្គម។
លោក ម៉ែន សុខឃឿន ក៍បានបញ្ចេញប្រតិកម្មថា៖ ដូចខ្វះអីស៊ីខ្មែរយើង.ហេតុអ្វីទៅស៊ីអាចម៍គោ ជំនួសបាយអញ្ចឹង?។
(បើតាមលោក ម៉ែន សុខឃឿន គ្រូតឿមិនត្រូវបានឃាត់ខ្លួនទេ ដោយគ្រាន់តែហៅមកសួរនាំអប់រំប៉ុណ្ណោះ)។
សូមជម្រាបថា”ក្រុមគ្រូតឿ”មានទីលំនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មួយរយៈចុងក្រោយនេះក្រុមគ្រូតឿ បានសម្ដែង.ភរ.ភូត.ស៊ីអាចម៍គោ.ស៊ីពាង.ដើម្បីចង់ល្បីរហូតមានប្រតិកម្មពីមហាជនទូទៅ ទើបប៉ូលិសហៅសួរនាំ៕