Arsenal បានបញ្ចប់ការចុះហត្ថលេខាជាមួយ Kai Havertz ក្នុងតម្លៃ £65 លានពី Chelsea!
ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Kai Havertz ក្នុងតម្លៃ65លានផោនពី Chelsea។
លោក Mikel Arteta មានបំណងចង់ពង្រឹងក្រុមរបស់គាត់បន្ទាប់ពីរដូវកាលដ៏ជោគជ័យមួយ ដែលក្រុម Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងក្របខ័ណ្ឌ Premier League និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ។
ក្រុមកាំភ្លើងធំបានដាក់គោលដៅលើកីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ 24ឆ្នាំរូបនេះ ជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីដើមខែ ហើយឥឡូវនេះបានបញ្ចប់កិច្ចព្រមព្រៀងរួចហើយដែរ។
គួររំលឹកថា Kai Havertz បានចុះកិច្ចព្រមព្រៀងក្នុងតម្លៃ 72 លានផោនក្នុងឆ្នាំ 2020 ជាមួយ Chelsea ក្នុងនាមជាខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួនចំនួន 139 ប្រកួតសម្រាប់ក្លឹប។
Havertz បានក្លាយជាកីឡាករដំបូងរបស់ Arsenal នៅរដូវក្តៅនេះ ទោះបីជាក្រុមកាំភ្លើងធំក៏មានបំណងបន្ថែម Declan Rice និង Jurrien Timber ទៅក្នុងក្រុមរបស់ Arteta ផងដែរ៕