ចាប់ខ្លួនមនុស្ស១៥០នាក់ ក្នុងបាតុកម្មក្រោយប៉ូលិសបាញ់សម្លាប់ យុវជនមិនគោរពច្បាប់ចរាចរណ៍ម្នាក់!

0

 

យ៉ាងហោចណាស់មនុស្ស ១៥០នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង អំឡុងបាតុកម្មនៅយប់ទីពីរ បន្ទាប់ពីយុវជនម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ដោយសារមិនគោរពច្បាប់ចរាចរណ៍។

 

តំបន់ Nanterre ជាយក្រុងប៉ារីស បានផ្ទុះបាតុកម្មពីរថ្ងៃជាប់គ្នា ខណៈប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយបាតុករ នាំគ្នាគប់កាំជ្រួចដាក់ក្រុមមន្ត្រី ព្រមទាំងដុតយានយន្តផងដែរ។

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin និយាយថា “យប់នៃអំពើហិង្សាដែលមិនអាចទ្រាំទ្របាន ប្រឆាំងនឹងនិមិត្តសញ្ញានៃសាធារណរដ្ឋ។ សាលាក្រុង សាលារៀន និងប៉ុស្តិ៍ប៉ូលិសត្រូវដុតបំផ្លាញ ឬវាយប្រហារ។ មនុស្សចំនួន១៥០នាក់ ត្រូវចាប់ខ្លួន។ គាំទ្រប៉ូលិស និងអ្នកពន្លត់អគ្គិភ័យដែលប្រឈមមុខ ជាមួយភាពក្លាហាន។ អាម៉ាស់ណាស់ ចំពោះអ្នកដែលមិនបានអំពាវនាវឲ្យស្ងប់ស្ងាត់”។

 

លើសពីនេះ ក្រុមកុបកម្មបានដុតបំផ្លាញអគារនានា ខណៈមនុស្សនាំគ្នាចេញដើរតាមដងផ្លូវក្នុងតំបន់ផ្សេងទៀតនៃរដ្ឋធានី។

 

ទោះជាយ៉ាងណា ភាពចលាចល ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងទីក្រុងភាគខាងជើង Lille និង Amiens រួមជាមួយនឹង Dijon នៅភាគខាងកើត និង Toulouse នៅភាគខាងត្បូង៕

 

Leave A Reply

Your email address will not be published.