អគ្គលេខាធិការរងសមាគមរាជសីហ៍ បានចុះសួរសុខទុក្ខ និងនាំយកគេាគួរប៉ាន ចំនួន២ក្បាលដេីម្បីចែកជូនប្រជាពលរដ្ឋ!
ខេត្តកណ្ដាល៖ ដេាយបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លេាក ម៉ាត់ ណេីសៀត អគ្គលេខាធិការរងសមាគមរាជសីហ៍ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកគេាគួរប៉ានចំនួន ២ក្បាល(១ក្បាលតម្លៃ ៨០០ដុល្លារ សរុបជាទឹកប្រាក់ ១៦០០ ដុល្លារអាមេរិក) តាមរយៈ លោក សា សាស់រី អនុប្រធានទទួលបន្ទុកឥស្លាមកម្ពុជា សមាគមរាជសីហ៍ ដេីម្បីចែកជូនប្រជាពលរដ្ឋវិហារ អាល់រ៉ហ៊ីម ដែលស្ថិតនៅ ភូមិចំការចិន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោក ហាជី កសឹម ប្រធានម៉ាស្ជិត អាល់រ៉ហ៊ីម និងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភេីបរីករាយជាអនេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពេាះឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ រួមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ព្រមទាំងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
លេាក ម៉ាត់ ណើសៀត អគ្គលេខាធិការរងសមាគមរាជសីហ៍ក៏បានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋបន្តគាំទ្រសម្តេចតេជេា ហ៊ុន សែនជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបន្តគាំទ្រយ៉ាងពេញទំហឹងចំពេាះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕ស្វាសរ