ពូទីន ប្រកាសបិទទិដ្ឋាការសម្រាប់ប្រទេសដែលបានប្រឆាំងនឹងរុស្ស៊ី!
ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានផ្អាកការចូលដោយគ្មានទិដ្ឋាការទៅកាន់ទឹកដីរបស់ខ្លួនសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត សមាជិកនៃគណៈប្រតិភូផ្លូវការ និងអ្នកសារព័ត៌មានមកពីបណ្តា “ប្រទេសដែលមិនមែនជាមិត្ត”។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យពាក់ព័ន្ធស្តីពីវិធានការសងសឹកទិដ្ឋាការ ដោយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទិដ្ឋាការជាមួយសហភាពអឺរ៉ុប ន័រវេស អ៊ីស្លង់ ស្វីស និងដាណឺម៉ាក។
គួររំលឹកថា កាលពីថ្ងៃទី 7 ខែមីនា រដ្ឋាភិបាលរុស្ស៊ីក៏បានដាក់ចេញនូវបញ្ជីប្រទេសដែល “ចាត់វិធានការមិនរាក់ទាក់ប្រឆាំងនឹងរុស្ស៊ី ក្រុមហ៊ុនរុស្ស៊ី និងពលរដ្ឋជាមដើម” ដោយសំដៅលើទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់ចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
យោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាល បញ្ជីរួមមាន ប្រទេសអាល់បានី អង់ដូរ៉ា អូស្ត្រាលី ចក្រភពអង់គ្លេស និងជឺស៊ី អង់ហ្គីឡា កោះ British Virgin និង Gibraltar រដ្ឋសមាជិកសហភាពអឺរ៉ុប អ៊ីស្លង់ កាណាដា លីចតេនស្ទីន មីក្រូណេស៊ី ម៉ូណាកូ នូវែលសេឡង់។ ប្រទេសន័រវេស កូរ៉េខាងត្បូង សាន់ម៉ារីណូ ខាងជើង ម៉ាសេដូនៀ សិង្ហបុរី សហរដ្ឋអាមេរិក តៃវ៉ាន់ អ៊ុយក្រែន ម៉ុងតេណេហ្គ្រោ ស្វីស និងជប៉ុន៕