Manchester United សម្រេចចិត្តដាក់លក់កីឡាករចំនួន 4 នាក់!
ដើម្បីបំពេញកញ្ចប់ប្រាក់ Manchester United កំពុងរៀបចំសំណើរ ៤០លានផោនសម្រាប់តារាឆ្នើមរបស់ Atalanta Rasmus Hojlund ខណៈដែលពួកគេសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីសម្រាប់លោក Erik ten Hag។
ចុងក្រោយនេះ Man United ត្រូវបានគេដឹងថា កំពុងងាកទៅរក Hojlund ហើយត្រៀមខ្លួនជាស្រេចក្នុងការដេញថ្លៃ 40 លានផោនសម្រាប់កីឡាករអន្តរជាតិដាណឺម៉ាក នេះបើយោងតាមកាសែត The Sun ។
ប៉ុន្តែ ក្លឹប Atalanta ធ្លាប់បានច្រានចោលការដេញថ្លៃដែលមានតម្លៃ 30 លានផោនពី Man Utd ម្តងរួចមកហើយកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណាក្លឹបយក្សនៅ Premier League មួយនេះ គ្រោងនឹងត្រលប់មកវិញជាមួយនឹងលក្ខខណ្ឌដែលប្រសើរឡើង ខណៈដែលពួកគេចង់នាំយក Hojlund វ័យ 20 ឆ្នាំរូបនេះទៅកាន់ ទីក្រុង Manchester។
ជមួាយគ្នានោះ The Sun បាននិយាយថា Manchester United ត្រៀមលក់ខ្សែប្រយុទ្ធ Anthony Martial ខ្សែបម្រើ Scott McTominay និង Fred និងខ្សែការពារកណ្តាល Harry Maguire ក្នុងតម្លៃ 75 លានផោនផងដែរ៕