Update៖ឧកញ៉ា សម្បត្តិ ឧបត្ថម្ភប្រាក់ចំនួន៥០០ដុល្លារ ដល់ក្រុមគ្រូតឿ ក្រោយសមត្ថកិច្ចហៅទៅវាស់កំពស់!

0

 

(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចហៅ”ក្រុមគ្រូតឿ”ទៅវាស់កំពស់ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ សកម្មភាពសម្ដែង.ភូត.ភរកុហក់.ស៊ីពាង.ស៊ីម៉ូតូ.ស៊ីអាចម៍គោនោះមក។
ឥឡូវនៅល្ងាចថ្ងៃទី០៥.០៤.២០២២ ឧកញ៉ា សម្បត្តិ ជាអ្នកជំនួញដ៏ល្បីឈ្មោះ និងមានទ្រព្យស្ដុកស្ដម្ភ។
បានប្រកាសឧបត្ថម្ភប្រាក់ចំនួន៥០០ដុល្លារ
ដល់ក្រុមគ្រូតឿ ដើម្បីដោះស្រាយជីវភាព។

ឧកញ៉ា សម្បត្តិ៚ខ្ញុំចូលចិត្តមើលវីដេអូពួកគាត់ ហើយតែងតែសើចសប្បាយជារៀងរាល់ថ្ងៃ ជាពិសេស តួអង្គ #គ្រូតឿ តែម្តង
ខ្ញុំដឹងថា ពួកគាត់ផលិតវីដេអូ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត មិនដឹងថាធ្វើទៅប៉ះពាល់ដល់មុខមាត់ប្រទេសនោះទេ សូមបងប្អូនប្រជាពលរដ្ឋអភ័យទោសពួកគាត់
អ្វីដែលខុសហើយ សូមកែសម្រួលអោយល្អវិញ ហើយបន្តខិតខំធ្វើអោយកាន់តែល្អបន្តទៀតណាប្អូន បងនៅតែបន្តគាំទ្រ

បងសូមឧត្ថម្ភថវិកា 500$ ជូនក្រុមប្អូន
សូមទំនាក់ទំនងមកកាន់ផេក ក្រុមការងារនឹងផ្តល់ជូន។

ជុំវិញករណីនេះដែរ នៅថ្ងៃទី០៥.០៤.២០២២ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល បានកោះហៅ”ក្រុមគ្រូតឿ”ចំនួន៦នាក់
មកសួរនាំនិងវាស់កំពង់ រឿងបំពុលសង្គម ស៊ីអាចម៍គោ ស៊ីពាងទឹក។

សមត្ថកិច្ចបានឱ្យដឹងថា៖ ក្រុមគ្រូតឿទាំង៦នាក់
ទី១- ឈ្មោះ ជឹម សុភ័ក្រ (ហៅគ្រូតឿ )ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកសម្ដែង).។

២- ឈ្មោះ ថូយ រាជាធាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកថត អ្នកដឹកនាំរឿង និងជាម្ចាស់ផេក)។

៣- ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកដឹកនាំសម្ដែង) ។

៤- ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ។

៥- ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ។

៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថត មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( អ្នកសម្ដែង) ។

ក្រោយសួរនាំចប់ ពួកគេទាំង៦នាក់ត្រូវបានអនុញ្ញាតឱ្យមកផ្ទះវិញ និងធ្វើកិច្ចសន្យា បញ្ឈប់ការធ្វើវីដេអូផ្ដេសផ្ដាស តទៅទៀត៕

Leave A Reply

Your email address will not be published.