អ៊ីរ៉ង់ ត្រៀមបង្ហាញនាវាចម្បាំងថ្មីបំផុតរបស់ខ្លួន ដែលមានបំពាក់កាំជ្រួចលឿនជាងសម្លេង Hypersonic!
មន្ត្រីកងទ័ពជើងទឹកអ៊ីរ៉ង់បាននិយាយថា នាវាចម្បាំងទំនើបបំផុតរបស់កងទ័ពជើងទឹកគឺ Moudge-class Damavand-2 បើមានសមត្ថភាពបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង។ ដែលនេះគឺជានាវាពិឃាត ឬនាវាចម្បាំង ដ៏ខ្លាំងក្លាមួយសម្រាប់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។
ឧត្តមនាវីឯក Shahram Irani មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បានបង្ហើបថា នាវាចម្បាំងអ៊ីរ៉ង់ថ្មី ឈ្មោះ Damavand-2 នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ដែលមានបំពាក់ដោយមីស៊ីលលឿនជាងសំឡេងផងដែរ។
នាវាពិឃាត Jamaran-class នឹងបំពាក់ដោយកាំជ្រួចការពារ និងវាយលុក ដូចដែលបានបញ្ជាក់ដោយអ៊ីរ៉ង់។ ជាងនេះទៅទៀត អ៊ីរ៉ង់បានលើកឡើងពីផែនការធ្វើបច្ចុប្បន្នភាពឧបករណ៍នៅលើនាវាពិឃាតផ្សេងទៀតតាមពេលវេលា។
ទោះជាយ៉ាងណា ការដាក់ពង្រាយនាវា Damavand-2 ត្រូវបានគេរំពឹងថានៅសមុទ្រ Caspian ដើម្បីពង្រឹងកងនាវាចរភាគខាងជើងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់៕