លោក អ៊ុន ចាន់ដា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការកសាងផ្លូវកៅស៊ូ និងផ្លូវបេតុង ស្ពាន លូ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !

0

លោក អ៊ុន ចាន់ដា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនាភាពការកសាងផ្លូវកៅស៊ូ និងផ្លូវបេតុង ស្ពាន លូ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !

 

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនាភាពការដ្ឋានកសាងផ្លូវកៅស៊ូ ននិងផ្លូវបេតុង ស្ពាន លូ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងឃុំចំនួន៣ រួមមាន ឃុំអង្គរបាន ឃុំសូគង និងឃុំព្រែកកុយ ស្រុកកងមាស។

 

ក្នុងដំណើរចុះពិនិត្យការដ្ឋានខាងលើ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ បង្កើនការយកចិត្តទុកដាក់ ក្នុងការចុះពិនិត្យការដ្ឋានការរដ្ឋានជាប់ជាប្រចាំ ហើយឯកឧត្តមអភិបាលក៏បានស្នើឲ្យក្រុមហ៊ុនធ្វើការស្ថាបនា និងកសាងសំណង់ខាងលើប្រកបដោយគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានបច្ចេកទេស សំដៅយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាព ខ្ពស់ និងប្រើប្រាស់បានយូរអង្វែង៕

Leave A Reply

Your email address will not be published.