Manchester United មិនយល់ស្របលើការសម្រេចចិត្តរបស់ Mason Greenwood នោះទេ!
Manchester United មិនទាន់ធ្វើការសម្រេចចិត្តលើអនាគតរបស់ Mason Greenwood នៅឡើយទេ ក្រោយក្លឹបកំពុងដោះស្រាយជាមួយខ្សែប្រយុទ្ធរូបនេះ។
Man United បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះមិនមែនជាផ្នែកនៃក្រុមកីឡាករ Manchester United ដែលបានវិលមកវិញសម្រាប់ការប្រកួតមុនបើករដូវកាលថ្ងៃនេះទេ។ ហើយអ្នកដែលមិនពាក់ព័ន្ធនឹងកីឡាករអន្តរជាតិនៅចុងរដូវកាលមុន ដូចជា Anthony Martial, Antony, Raphael Varane និង Dean Henderson បានហ្វឹកហាត់ជាលើកដំបូងនៅថ្ងៃនេះ។
ប៉ុន្តែ Greenwood ដែលនៅតែត្រូវបានប្រាក់ឈ្នួលពេញលេញខណៈដែលក្លឹបបានផ្អាកការចូលលេងរបស់គាត់។
នោះក៏ព្រោះតែក្លឹបនៅមិនទាន់បញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុងលើការចោទប្រកាន់ពីការរំលោភបំពានក្នុងគ្រួសារ និងការវាយដំដែលត្រូវបានទម្លាក់កាលពីខែកុម្ភៈ។
យោងតាម Athletic និយាយថា ការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើងដោយ Richard Arnold និង Joel Glazer មុនពេលចាប់ផ្តើមរដូវកាល Premier League នៅដើមខែសីហាខងមុខនេះ៕