លោក Zelenskyy និង Erdogan ជួបពិភាក្សាអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងការផ្លាស់ប្តូរអ្នកទោសក្រោយកកស្ទះមួយរយៈ!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងជួបជាមួយមេដឹកនាំទួរគីលោក Recep Tayyip Erdoğan នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ុលហ្គារី និងសាធារណរដ្ឋឆែក ដែលជាផ្នែកនៃដំណើរទេសចរណ៍នៃរដ្ឋធានីមួយចំនួនរបស់អង្គការណាតូ ក្នុងគោលបំណងលើកទឹកចិត្តពួកគេឱ្យចាត់វិធានការជាក់ស្តែងនៅក្នុងកិច្ចប្រជុំកំពូលមួយនៅសប្តាហ៍ក្រោយ ដែលជាដំណើរឆ្ពោះទៅរកការផ្តល់សមាជិកភាពណាតូចំពោះ Kiev។
ប្រធានាធិបតីទួរគី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នានៅថ្ងៃសុក្រម្សិលមិញ អំពីការបន្ថែមសក្តានុពលនៃកិច្ចព្រមព្រៀង Black Sea grain និងការផ្លាស់ប្តូរអ្នកទោស រវាងទីក្រុងមូស្គូ និងគៀវ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ទួរគីបាននិយាយមុនកិច្ចពិភាក្សា។
ធាតុសំខាន់នៃកិច្ចពិភាក្សារបស់ Zelenskiy នៅទីក្រុងអ៊ីស្តង់ប៊ុល នឹងជាជោគវាសនានៃកិច្ចព្រមព្រៀងមួយ ដែលបានសម្របសម្រួលកាលពីឆ្នាំមុនដោយ Türkiye និងអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពពីកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ បើទោះបីជាសង្គ្រាមបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ។
ភាគីរុស្ស៊ីបានខឹងសម្បារចំពោះទិដ្ឋភាពនៃការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ហើយក៏បានគំរាមមិនអនុញ្ញាតឱ្យពន្យារពេលបន្ថែមទៀតហួសពីថ្ងៃទី ១៧ ខែកក្កដា។
មន្ត្រីជាន់ខ្ពស់ទួរគីបាននិយាយថា ក៏ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងការដោះដូរអ្នកទោសដែលអាចកើតមាន លោក Erdoğan និង Zelenskiy ក៏នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។
សូមជម្រាបថា Türkiye ដែលជាសមាជិកណាតូបានគ្រប់គ្រងរក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល ១៦ ខែចុងក្រោយនៃសង្គ្រាម ហើយកាលពីឆ្នាំមុនបានជួយធ្វើជាឈ្មួញកណ្តាលក្នុងការផ្លាស់ប្តូរអ្នកទោសផងដែរ។
មន្ត្រីទួរគីបាននិយាយថា លោក Erdogan អាចនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin បន្ទាប់ពីកិច្ចពិភាក្សារបស់គាត់ជាមួយ Zelenskiy។ មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋមន្ត្រីទួរគីម្នាក់ក៏អាចទៅទស្សនកិច្ចនៅទីក្រុងមូស្គូសម្រាប់ការពិភាក្សាបន្ថែមទៀតផងដែរ៕