Mbappe ថារូបគេនឹងចូលរួមជាមួយក្លឹបមួយនេះប្រសិនបើផ្លាស់ទៅ Premier League!

0

 

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ កីឡា ករ Kylian Mbappe បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ទីផ្សារផ្លាស់ប្ដូរកីឡាករ ខណៈដែលក្លឹបយកអេស្ប៉ាញ Real Madrid ត្រូវបានគេដឹងថា គឺជាក្លឹបអទិភាពក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ 200 អឺរ៉ូ។

 

ប៉ុន្តែទោះជាយ៉ាងណា ចុងក្រោយ Mbappe សម្រេចនៅបន្តលេងឱ្យក្លឹប អ្នកមានបារាំង PSG ដដែល។

 

យ៉ាងណាមិញ កាសែត independent បានដកស្រង់សម្ដី Mbappe ក្រោយសំណួរថា តើក្លឹបមួយណានៅអង់គ្លេសដែលរូបគេចង់ចូលរួមជាមួយ។ ដោយមិនចាំយូរ កីឡាករសញ្ជាតិបារាំងរូបនេះបានឆ្លើយថា គឺក្លឹបកាំភ្លើងធំ Arsenal ។ ដោយបន្ថែមថា ព្រោះនេះគឺជាក្តីស្រមៃតាំងពីកុមារភាពរបស់ខ្លួន៕

Leave A Reply

Your email address will not be published.