សមាគមស៊ីក្លូកម្ពុជា ប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា! July 8, 2023
(ភ្នំពេញ)៖ ក្រុមសមាគមស៊ីក្លូ ប្រមាណជាង៣០០នាក់ នឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។
សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្រអាណិត្តទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
នេះបើយោងតាម បទសម្ភាសន៍រវាងលោក អឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូកម្ពុជា ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ៈ។
ក្នុងនើលោក អឹម សម្បត្តិ បានលើកឡើងថាៈ សមាជិកទាំងអស់ រួមទាំងរូបលោក នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជឿនលឿនទៅមុខថែមទៀត។
លោកបន្តថា” សព្វថ្ងៃនេះ ដោយសារគណបក្សប្រជាជន បានធ្វើឲ្យការរស់នៅល្អប្រសើរជាងមុន និងមានអារម្មណ៍ថាកក់ក្តៅ ដោយសារទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ដូចជារបបគាំពារសង្គមមូលនិធិត្រីចក្រយានកម្ពុជា ដោយក្នុងនោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ២លើក ក្នុងមួយខែៗ និងសុខុមាលភាពជាដើម។
សមាជិកនៃសមាគមអភិរក្សស៊ីក្លូ លោក ទេព សំអាង ក៏បាននិយាយថា មូលហេតុដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ។
ដោយសារគណបក្សមួយនេះ មិនដែលទុកគាត់ចោលនោះទេ ជាពិសេសតាមរយៈការផ្តល់បណ្ណមូលនិធិសមធម៌ ។
ដែលជាចំណូលបន្ថែម ក្នុងការជួយសម្រាលបន្ទុកដល់ការរស់នៅសព្វថ្ងៃ ប្រៀបបានទៅនឹងប្រាក់ចូលនិវត្តន៍ បើទោះជាពួកគាត់ បានធាក់ស៊ីក្លូ ឬមិនមានភ្ញៀវក៏ដោយ៕