Harry Maguire នឹងត្រូវដកតំណែងប្រធានក្រុម ពី Manchester United !

0

 

លោក Erik ten Hag នឹងដក Harry Maguire ពីប្រធានក្រុម Manchester United នៅសប្តាហ៍នេះ ហើយបានជ្រើសរើសអ្នកស្នងតំណែងរបស់គាត់រួចហើយ នេះបើយោងតាមរបាយការណ៍។

 

ទោះបីជារូបគេនៅតែជាកីឡាករសំខាន់សម្រាប់ប្រទេសអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate ក៏ដោយ ប៉ុន្តែឱកាសចូលប្រកួតរបស់ Maguire ជាមួយក្រុមបិសាចក្រហម ហាក់ត្រូវបានចប់អស់មួយរយៈហើយ ដោយខ្សែការពារថ្លៃបំផុតរបស់ពិភពលោករូបនេះ មិនមែនជាផ្នែកនៃផែនការរបស់ លោក Ten Hag នោះទេ។

 

ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ 8 ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន ខណៈដែល មានតែខ្សែការពារ ៤រូបប៉ុណ្ណោះដែលលោក Ten Hag ដាក់ឲ្យចូលលេង គឺ Lisandro Martinez, Raphael Varane, Victor Lindelof និងសូម្បីតែខ្សែការពារឆ្វេង Luke Shaw។

 

គួររំលឹកថា West Ham, Tottenham និង Newcastle ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករវ័យ 30 ឆ្នាំរូបនេះពីមុនមក ដោយ ManUnited បានដាក់តម្លៃខ្លួន 50 លានផោន។

 

ទោះជាយ៉ាងណាក៏ដោយ ពេលនេះ talkSPORT អះអាងថា អ្នកចាត់ការទូទៅ Erik Ten Hag សន្យានឹងដក Maguire ចេញពីតំណែងជាប្រធានក្រុម ដោយមិនខ្វល់ថាគាត់នៅតែជាកីឡាកររបស់ United សម្រាប់រដូវកាលក្រោយនោះទេ៕

Leave A Reply

Your email address will not be published.