Update ៖ ក្រោមបទបញ្ជាររដឹកនាំយ៉ាងមុឺងមាត់បស់លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ក្រុមចោរឆក់មកពីភ្នំពេញ ទៅធ្វើសកម្មភាពនៅស្រុកព្រៃឈរ ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ ចំនួន៥នាក់, ២នាក់ចាប់បានភ្លាម និង០៣នាក់ទៀតបន្ដចាប់នៅភ្នំពេញ !
កំពង់ចាម ៖ ក្រុមចោរឆក់មកពីរាជធានីភ្នំពេញ ទៅធ្វើសកម្មភាពនៅស្រុកព្រៃឈ ខេត្តកំពង់ចាម ចំនួន ០២ករណី នៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងនៅវេលាម៉ោង០៩ និង០០នាទី មានករណី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ ដោយ ០២នាក់ចាប់បានភ្លាម និង ០២នាក់ទៀតបន្ដចាប់នៅភ្នំពេញ។
ករណីនេះបន្ទាប់ពីហេតុការណ៍កើតឡើង និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពចំនួន០២នាក់ភ្លាមគឺ ៖
១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន ៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ចំនួន០១គ្រឿង ។
-មួកសុវត្តិភាពចំនួន០២
-កាបូបស្ពាយពណ៌ផ្កាឈូកចំនួន០១ (ជាកាបូបរបស់ជនរងគ្រោះ)
លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានប្រាប់អោយដឹងថា ផ្អែកតាមការសាកសួរ ជនទាំង០២នាក់ខាងលើ នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់ ទៀតគឺ៖
១-ឈ្មោះ ពឿន ពុទ្ធី ភេទ ប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌប្បពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ វីរៈ វិទូ ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣-ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកសហុងដាឌ្រីម ចំនួន ០២គ្រឿង (សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ចំនួន០២គ្រឿង)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាករៀលមី ពណ៌ខ្មៅ , ម៉ាកវីវ៉ូ ពណ៌ស្វាយ , អាយហ្វូន៧ផ្លាស ពណ៌ស និងណូគាពណ៌ខ្មៅ)
ករណីនេះបច្ចុប្បន្នជនទាំង០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជា របស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕