Lukaku គ្រោងនឹងត្រឡប់មក Chelsea វិញ!
កីឡាករ Romelu Lukaku ត្រូវាបានគេដឹងថា គ្រោងនឹងខកខានការចាប់ផ្តើមនៃរដូវកាលមុនរបស់ Chelsea ខណៈដែលគាត់បន្តជំរុញឱ្យមានការផ្ទេរទៅកាន់ Inter ។
ក្លឹបតោខៀវ Chelsea ត្រូវបានជាប់គាំងក្នុងការពិភាក្សាជាមួយ Inter ជុំវិញកិច្ចព្រមព្រៀងអចិន្ត្រៃយ៍សម្រាប់ Lukaku ដោយបានបដិសេធសំណើរ 23 លានផោនពីក្លឹប Serie A រួចហើយ។
យ៉ាងណាម៉ិញ Inter ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញជាមួយនឹងការផ្តល់ជូនថ្មីដែលកាន់តែខិតទៅជិតតម្លៃ £40m របស់ Chelsea ប៉ុន្តែកិច្ចព្រមព្រៀងមួយមិនត្រូវបានរំពឹងទុកមុនពេល Lukaku នឹងត្រូវរាយការណ៍សម្រាប់ការហ្វឹកហាត់មុនរដូវកាលនៅសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន The Telegraph ដំបូងឡើយ Lukaku ត្រូវបានគេប្រាប់ឱ្យត្រលប់មកហ្វឹកហាត់មុនបើករដូវកាលនៅថ្ងៃពុធនេះ ប៉ុន្តែខ្សែប្រយុទ្ធមិនមានគម្រោងហ្វឹកហាត់នៅ Cobham ក្នុងសប្តាហ៍នេះទេ។
របាយការណ៍បានអះអាងថា Chelsea បានផ្លាស់ប្តូរកាលបរិច្ឆេទត្រឡប់មកវិញរបស់ Lukaku ទៅថ្ងៃចន្ទក្រោយ ដោយសង្ឃឹមថានៅពេលនោះកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចជាមួយ Inter។
នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្រុម Chelsea កាលពីសប្តាហ៍មុន លោក Mauricio Pochettino បានបញ្ជាក់យ៉ាងច្បាស់ថា Lukaku នឹងត្រូវរាយការណ៍មកហ្វឹកហាត់វិញ លុះត្រាតែគាត់ត្រូវបានលក់ទៅឱ្យក្លឹប Inter ៕