លោក អ៊ុន ចាន់ដា អភិបាល ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យផ្លូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ កងទ័ពជើងគោក !
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូDBST១ ខ្សែ និងផ្លូវបេតុង១ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម មេបញ្ជាការ កងទ័ពជើងគោក ដែលមានប្រវែង១២គីឡូម៉ែត្រ ឆ្លងកាត់ភូមិ ចំនួន៥ រួមមាន: ភូមិអូស្វាយ -ត្រពាំងកក់ ស្ថិតក្នុងឃុំអូរស្វាយ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ប្រវែង៧ គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិព្រែកគុយ -ល្ពាក និងភូមិស្រក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងដំណើរអញ្ចើញចុះពិនិត្យការដ្ឋានខាងលើ លោកអភិបាលខេត្ត និងក្រុមការងារក៏បានបន្តចុះពិនិត្យ សិក្សាគម្រោងផ្លូវថ្មីផ្សេងទៀត និងបានចុះជួបសួរសុខទុក្ខក្រុមប្រឹក្សាឃុំអូរស្វាយ និងឃុំស្រក ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវខាងលើផងដែរ៕