លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧)អមដំណេីរ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ !
នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ និងក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត បានចុះសួរសុខទុក្ខបងប្អូនសមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ និងចែកខិតប័ណ្ណគណបក្ស ព្រមទាំងពិនិត្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលសុពលភាព រួមមាន÷
១-ឃុំទួលសំបួរ
លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានអមដំណេីរ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ និងចែកខិតប័ណ្ណគណបក្សក្នុងភូមិស្រែអំពៅ÷
+សមាជិកបក្ស ចំនួន២៥១នាក់
+គិតជាខ្នងផ្ទះ ចំនួន ៩១ខ្នងផ្ទះ
+ចែកខិតប័ណ្ណ ចំនួន ២៥១សន្លឹក ។
២-ឃុំអារក្សត្នោត
ដឹកនាំដោយលោក រស់ វីរ៉េត អនុប្រធានគណបក្សមូលដ្ឋានឃុំអារក្សត្នោត និងសហការី បានចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ និងចែកខិតប័ណ្ណគណបក្សក្នុងភូមិល្វា÷
+សមាជិកបក្ស ចំនួន ១៣៧នាក់
+គិតជាខ្នងផ្ទះ ចំនួន ៨៧ខ្លះផ្ទះ
+ចែកខិតប័ណ្ណ ចំនួន ១៣៧សន្លឹក ។
សរុបទាំងពីរឃុំបានចំនួន÷
១-សមាជិកបក្ស ចំនួន៣៨៨នាក់
២-គិតជាខ្នងផ្ទះ ចំនួន១៧៨នាក់
៣-ចែកជូនខិតប័ណ្ណគណបក្ស ចំនួន៣៨៨សន្លឹក៕