នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន ៩ នៅក្នុងស្រុកពារាំង!

0

 

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងសហការី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានប្រគេនទៀនព្រះវស្សា និងទេយ្យទានមួយចំនួនដល់វត្តចំនួន ៩ នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។

 

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃបានធ្វើឡើងនៅវត្តចុងក្រូច ស្ថិតក្នុងឃុំរាប ដោយក្នុងមួយវត្តប្រគេន ទៀនវស្សា ០១គូ, ស្លាដក់ ០១, មី ០២កេសធំ, ត្រីខ ០២កេសធំ, អង្ករ ២០០គីឡូក្រាម, ទឹកក្រូច ០៥កេស, ទឹកត្រី ១០យួរ, តែ ០៥គីឡូក្រាម, ទឹកបរិសុទ្ធ ០៥កេស, ស្ករសរ ១០គីឡូក្រាម, ប្រេងម៉ាស៊ូត ៣០លីត្រ, ប្រគេនបច្ច័យព្រះសង្ឃ ៤សែនរៀល, ប្រគេនបច្ច័យកសាងវត្តបច្ច័យ ៩លានរៀល , និងជូនអាចារ្យ គណៈកម្មការវត្ត ក្នុងម្នាក់ ១០ម៉ឺនរៀល។

 

នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ និងសហការី បានឧទ្ទិសកុសលផលបុណ្យជូនដល់មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដានដែលបានចែកឋាន និងកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋដល់សព្វថ្ងៃ៕

Leave A Reply

Your email address will not be published.