លោក ហេង វុទ្ធី និងភរិយា ព្រមទាំងសហការី បន្ដចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ!
ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង វុទ្ធី និងភរិយា ព្រមទាំងសហការី បានបន្ដចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងបានបង្ហាញ ផ្សព្វផ្សាយណែនាំអំពីគំរូសន្លឹកឆ្នោតដែលមិនបានការ តាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ ព្រមទាំងចែកខិតប័ណ្ណគណបក្សក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។