Harry Maguire ថ្លែងទាំងទឹកភ្នែក បន្ទាប់ពីត្រូវបានដកតំណែងជាប្រធានក្រុម!
ទីបំផុត Manchester United បានបញ្ជាក់ជាផ្លូវការពីសមាសភាពប្រធានក្រុមថ្មីរបស់ពួកគេនឹងត្រូវបានប្រកាស បន្ទាប់ពីការសម្រេចចិត្តរបស់អ្នកចាត់ការទូទៅ Erik ten Hag ក្នុងការដកស្លាកដៃកាពីទែនក្រុមចេញពី Harry Maguire ។
ខ្សែការពារវ័យ 30 ឆ្នាំរូបនេះ នៅតែជាខ្សែការពារថ្លៃបំផុតរបស់ពិភពលោកបន្ទាប់ពីផ្ទេរពី Leicester City ក្នុងតម្លៃ 80 លានផោនក្នុងឆ្នាំ 2019 ខណៈដែលពេលនេះ Harry Maguire បាននិយាយថាគាត់មានការ “ខកចិត្តជាខ្លាំង” ចំពោះការសម្រេចចិត្តរបស់លោក Ten Hag ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ManUnited កាលពីល្ងាចថ្ងៃអាទិត្យបានសរសេរថា “អ្នករាល់គ្នានៅ Manchester United អរគុណ Harry សម្រាប់ការរួមចំណែករបស់គាត់ក្នុងនាមជាប្រធានក្រុមក្នុងរយៈពេល 3 ឆ្នាំកន្លះកន្លងមកនេះ។ ហើយ Bruno Fernandes នឹងត្រូវធ្វើជាប្រធានក្រុម Man Utd នៅរដូវកាលកាលក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ Harry Maguire កាលពីថ្ងៃអាទិត្យ បាននិយាយថា “បន្ទាប់ពីពិភាក្សាជាមួយអ្នកចាត់ការថ្ងៃនេះ គាត់បានប្រាប់ខ្ញុំថាគាត់កំពុងផ្លាស់ប្តូរប្រធានក្រុម។ គាត់បានរៀបរាប់ពីហេតុផលរបស់គាត់ចំពោះខ្ញុំ ហើយខណៈពេលដែលខ្ញុំផ្ទាល់មានការខកចិត្តយ៉ាងខ្លាំង។ ដូច្នេះខ្ញុំចង់និយាយអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ Manchester United សម្រាប់ការគាំទ្រដ៏អស្ចារ្យរបស់ពួកគេខណៈពេលដែលខ្ញុំជាប្រធានក្រុម។
គួរជម្រាបថា Harry Maguire បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ 8 ប្រកួតកាលពីរដូវកាលមុន ដោយបានបាត់បង់តំណែងរបស់គាត់ក្នុងក្រុមជាមួយនឹង Ten Hag ចូលចិត្ត Raphael Varane និង Lisandro Martinez ជាគូខ្សែការពារកណ្តាលរបស់គាត់៕