ប្រតិបត្តិការស្វែងរកជួយសង្គ្រោះផ្លូវរោងក្រោមដីដែលបានជនលិចត្រូវបានបញ្ចប់នៅថ្ងៃនេះ!
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចុងក្រោយ និងបានបញ្ចប់ប្រតិបត្តិការស្វែងរកនៅផ្លូវទឹកលិចទឹកក្នុងប្រទេសកូរ៉េខាងត្បូង ដែលមនុស្សជាងដប់នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះហន្តរាយមួយនេះ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅផ្លូវរូងក្រោមដីប្រវែង ៤៣០ ម៉ែត្រ ក្នុងទីក្រុង Cheongju ខេត្ត Chungcheong ខាងជើង បានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ (១៧ កក្កដា) បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចុងក្រោយ។
ផ្លូវរូងក្រោមដីនេះត្រូវបានជន់លិចកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីទឹកជំនន់បានហូរចូលយ៉ាងលឿនពេកសម្រាប់រថយន្តនៅខាងក្នុងមិនអាចរត់គេចខ្លួនបាន។ រថយន្តសរុបចំនួន ១៧ គ្រឿងក្នុងនោះមានរថយន្តក្រុងមួយគ្រឿងត្រូវបានជាប់និងមនុស្ស ១៤ នាក់បានស្លាប់។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយថា ផ្លូវរូងក្រោមដីនឹងនៅតែបិទសម្រាប់ការត្រួតពិនិត្យបន្ថែម ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុដ៏សាហាវនេះ។
កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាល និងប៉ូលីសកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាលើការជន់លិចផ្លូវរូងក្រោមដីដោយប្រធានាធិបតី Yoon Suk-yeol បានស្តីបន្ទោសការគ្រប់គ្រងមិនត្រឹមត្រូវនៃតំបន់គ្រោះថ្នាក់សម្រាប់ការបាត់បង់អាយុជីវិត។
ប្រទេសកូរ៉េខាងត្បូងគឺស្ថិតនៅកំពូលនៃរដូវខ្យល់មូសុងរដូវក្តៅ ហើយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំង ដោយទឹកបានហូរពីច្រាំងទន្លេ និងអាងស្តុកទឹក និងទំនប់ទឹកហូរហៀរ។ ហើយភ្លៀងធ្លាក់ច្រើនទៀតត្រូវបានព្យាករនៅប៉ុន្មានថ្ងៃខាងមុខ។
ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សចំនួន ៤១ នាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅទូទាំងប្រទេស ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលភាគច្រើននៃពួកគេកប់ដោយការបាក់ដី ឬធ្លាក់ចូលទៅក្នុងអាងស្តុកទឹកលិច៕