មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះទីហ្វុង Talim វាយប្រហារភាគខាងត្បូងប្រទេសចិន!

0

 

ព្យុះទីហ្វុងដ៏ខ្លាំងមួយ បានវាយប្រហារខេត្ត Guandong របស់ប្រទេសចិន ដោយមនុស្សជិត ២៣ ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។

 

Talim ដែលជាព្យុះទីហ្វុងទី៤ក្នុងឆ្នាំនេះ បានបោកបក់លើឆ្នេរសមុទ្រភាគខាងត្បូង ជាមួយនឹងល្បឿនខ្យល់ជិត ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះកំណាចនេះ ក៏បានបង្ខំឲ្យជើងហោះហើរ និងរថភ្លើងរាប់រយ ត្រូវលុបចោលផងដែរ ។

 

ស្របពេលជាមួយគ្នានោះ ប្រទេសវៀតណាមក៏កំពុងជម្លៀសមនុស្សប្រហែល ៣០,០០០ នាក់នៅក្នុងខេត្ត Quang Ninh និង Hai Phong ជាកន្លែងដែលគេព្យាករថា នឹងរងការវាយប្រហារពេញទំហឹង

 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, អ្នកដែលត្រូវបានជម្លៀសនៅក្នុងខេត្ត Guangdong រួមមានកម្មករនៅកសិដ្ឋានចិញ្ចឹមត្រីជាង ៨០០០ នាក់ ខណៈរហូតមកដល់ពេលនេះ ត្រូវបានគេនាំឡើងគោករួចហើយផងដែរ ។

 

ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានក៏បានបញ្ជាឲ្យបិទតំបន់ទេសចរណ៍ឆ្នេរ រាប់សិបកន្លែងផងដែរ បន្ទាប់ពីស្ថានីយ៍ព្យាករណ៍សមុទ្រក្នុងតំបន់បានព្រមានថា រលកកម្ពស់រហូតដល់ ៦ ម៉ែត្រ នឹងបោកបក់លើកោះហៃណាន ភាគខាងត្បូង៕

Leave A Reply

Your email address will not be published.