Rashford សម្រេចចិត្តចុះកុងត្រាថ្មីរយៈពេលប្រាំឆ្នាំជាមួយ Manchester United!
កីឡាករ Marcus Rashford បានប្តេជ្ញាអនាគតដ៏យូរអង្វែងរបស់ខ្លួនជាមួយ Manchester United ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 ឆ្នាំដោយផ្តល់កិត្តិយសដល់អ្នកចាត់ការ Erik ten Hag។
កីឡាករអន្តរជាតិអង់គ្លេសវ័យ 25ឆ្នាំរូបនេះ ត្រូវបានជាប់គាំងក្នុងការពិភាក្សាជាមួយក្លឹបជុំវិញកិច្ចព្រមព្រៀងថ្មីសម្រាប់រយៈពេល 12 ខែកន្លងមកនេះ ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។
ស្ថានភាពកិច្ចសន្យាមិនច្បាស់លាស់របស់ Rashford បានធ្វើឲ្យក្លឹប Paris Saint-Germain និង Real Madrid មានការរំជើបរំជួលយ៉ាងខ្លាំង។
មកទល់ពេលនេះ Man United មានទីផ្សារដោះដូរដ៏មមាញឹកដោយបានបញ្ចប់កិច្ចព្រមព្រៀង 55 លានផោនជាមួយ Chelsea សម្រាប់ Mason Mount ខណៈដែលពួកគេក៏បានយល់ព្រមលើតម្លៃជាមួយ Inter Milan ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Andre Onana ៕