ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី អមដំណេីរឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមសាលាឃុំចំនួន៥ !

0

 

នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំលោក លោកស្រី ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាសាលាឃុំចំនួន៥ មានដូចជា ឃុំអារក្សត្នោត, ឃុំទួលសំបួរ, ឃុំខ្ពបតាងួន, ឃុំព្រះអណ្ដូង និងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្ដាំផ្ញេីដល់អាជ្ញាធរមូលដ្ឋាន បន្ដខិតខំបម្រេីសេវាសំណូមពរពីប្រជាពលរដ្ឋឲ្យបានល្អប្រសេីរ និងឆាប់រហ័ស ព្រមទាំងជម្រុញនឹងផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអញ្ជើញទៅបោះឆ្នោត នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕

Leave A Reply

Your email address will not be published.