វិធីសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជានិងជួសជុលផ្លូវលំមួយខ្សែនៅឃុំជីផុចស្រុកមេសាង!

វិធីសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជានិងជួសជុលផ្លូវលំមួយខ្សែនៅឃុំជីផុចស្រុកមេសាង

0

ព្រៃវែង៖ នៅព្រឹកថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សៅ រ៉ានី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច និង ឯកឧត្តម ឆែម សាវុធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមេសាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបចំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដូចជាជួសជុលផ្លូវលំមួយខ្សែស្ថិតនៅភូមិថ្មស ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ អមដំណើរដោយ ឯកឧត្តម ពាង ពឿន ឯកឧត្តម ឈឺន ច័ន្ទរ៉ា ឯកឧត្តម ហ៊ុន សំអាត ឯកឧត្តម ហាន ហាំ លោក កែវ ពិសី អភិបាលស្រុកមេសាង រួមនិង ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ក្នុងពិធីនោះដែរ ឯកឧត្តម សៅ រ៉ានី អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច និង ឯកឧត្តម ឆែម សាវុធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ក៏បានឧបត្ថម្ភជាថវិកាក៏ដូចជាបច្ច័យមួយចំនួនជូនដល់វត្តឧត្តមសាមគ្គីថ្មស និងជួយជួសជុលផ្លូវលំ ដើម្បីជាភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅក្នុងភូមិផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សៅ រ៉ានី បានថ្លែងថា សមាជិកាគណបក្សត្រូវជឿជាក់លើគណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តអភិវឌ្ឍន៍ប្រទេសក្រោមម្លប់នៃសុខសន្តិភាព ព្រោះគណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាពដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ទាប់ពីធ្វើការសំណេះសំណាលជាមួយសមាជិកបក្សរួចមក ឯកឧត្តមគណៈអធិបតី ក៏បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕

Leave A Reply

Your email address will not be published.