យោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅភាគខាងលិចឧបទ្វីបកូរ៉េ!

0

 

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងនាថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។

 

វានឹងជាការបាញ់តេស្តមីស៉ីលថ្មីចុងក្រោយមួយទៀតរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង ទើបតែបាញ់មីស៉ីលបាលិស្ទីគ២គ្រាប់ កាលពីថ្ងៃពុធ ស្របពេលដែលប្រទេសឯកោមួយនេះ និងទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងបង្កើនការដំឡើងសាច់ដុំយោធាដាក់គ្នាទៅវិញទៅមក ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

 

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់មីស៉ីលគ្រូសទាំងនោះរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញសញ្ញា កាលពីខ្ទង់ម៉ោង៤ទាបភ្លឺ ថ្ងៃសៅរ៍នេះ។ រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៉ីលបាលិស្ទីគ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) ១គ្រឿងរបស់សហរដ្ឋអាមេរិក (SSBN) បានលេចវត្តមានដើម្បីបំពេញទស្សនកិច្ចដ៏កម្រមួយ នៅកូរ៉េខាងត្បូង។

 

មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងក៏បានព្រមានផងដែរថា ការចល័តអាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្តហោះចម្បាំង ឬនាវាមុជទឹកបំពាក់មីស៉ីលជាដើម មកកាន់កូរ៉េខាងត្បូង អាចនឹងស្ថិតក្រោមលក្ខខណ្ឌសម្រាប់ឱ្យទីក្រុងព្យុងយ៉ាង អាចមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតប៕

Leave A Reply

Your email address will not be published.