ព្យុះទីហ្វុង Talim បានបង្កការជន់លិចកោះ Phu Quoc របស់ វៀតណាម!

0

 

ទីក្រុងកោះ Phu Quoc ដែលស្ថិតក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់លិចលង់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Talim ជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ។

 

លោកវរសេនីយ៍ឯក Le Duc Hai ស្នងការនយោបាយនៅទីបញ្ជាការដ្ឋានយោធភូមិភាគរបស់ទីក្រុងបាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងក្លាដល់សង្កាត់ Cua Duong, សង្កាត់ Cua Can, សង្កាត់ Duong To និងផ្នែកខ្លះទៀតនៃសង្កាត់ Duong Dong ។

 

ទន្ទឹមនោះ ទាហាន និងប៉ូលិសជិត ១០០ នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់ទីតាំងលិចទឹក ដើម្បីជម្លៀសមនុស្សចាស់ កុមារ ក៏ដូចជាទ្រព្យសម្បត្តិ និងគោក្របីរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានមានសុវត្ថិភាពផងដែរ ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់បានបណ្ដាលឲ្យបាក់ទំនប់ និងលិចផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងក្នុងតំបន់នៃទីក្រុង Duong Dong ដែលបណ្តាលឲ្យខូចខាតក្នុងទំហំទឹកប្រាក់ជាង ៤,២៤០ ដុល្លារអាមេរិក ៕

Leave A Reply

Your email address will not be published.