Messi បានស៊ុតបញ្ចូលទីដោយបាល់ Free-Kick ដ៏អស្ចារ្យពេលបង្ហាញខ្លួនលើកដំបូងនៅ Inter Miami!

0

 

កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានស៊ុតបាល់បញ្ចូលទីឈ្នះតាមរយៈការស៊ុតបាល់ហ្វ្រីឃីក របស់គាត់នៅ Inter Miami ក្នុងការប្រកួត Leagues Cup ថ្ងៃសុក្រ 2023 ទល់នឹង Cruz Azul របស់ម៉ិកស៊ិក។

 

ក្លឹបបាលទាត់ Inter Miami ដែលជាក្លឹបបាល់ទាត់ Major League Soccer (MLS) ដែលជាសហកម្មសិទ្ធិរបស់អតីតកីឡាករអង់គ្លេស និង Manchester United លោក David Beckham បានយកឈ្នះលើ Cruz Azul ក្នុងលទ្ធផល 2-1 ដោយសារគ្រាប់បាល់របស់ Messi នៅនាទីទី 94 នៃការប្រកួតនៅទីក្រុង Fort Lauderdale រដ្ឋ Florida។

 

គ្រូបង្វឹកក្លឹប Inter Miami លោក Gerardo Martino បាននិយាយសរសើរខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះមិនដាច់ពីមាត់ថា (Messi) តែងតែនៅតែងតែធ្វើរឿងដ៏អស្ចារ្យនៅលើទីលាន។

 

គួរជម្រាបថា Messi ម្ចាស់ជើងឯក FIFA World Cup 2022 ជាមួយអាហ្សង់ទីន ដោយបានលេងឱ្យ Barcelona ជាងមួយទសវត្សរ៍ដើម្បីឈ្នះជើងឯក La Liga របស់អេស្ប៉ាញចំនួន 10 និងពានរង្វាន់ UEFA Champions League ចំនួនបួនជាមួយក្លឹបអេស្ប៉ាញ

ក្រោយមក រូបគេបានចាកចេញពី Paris Saint-Germain (PSG) ទៅ Inter Miami ក្នុងខែកក្កដានេះ៕

Leave A Reply

Your email address will not be published.