Alex Telles ចាកចេញពី Man United ដើម្បីជួបជុំជាមួយ Ronaldo នៅ Al Nassr!

0

 

កីឡាករ Alex Telles បានចាកចេញពីក្លឹប Manchester United ទៅចូលរួមជាមួយក្លឹប Al Nassr របស់ Saudi Pro League ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ 2025 នេះបើតាមក្លឹបទាំងពីរបានប្រកាសកាលពីថ្ងៃអាទិត្យ។

 

ខ្សែការពារវ័យ 30 ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុនខណៈកំពុងខ្ចីជើងនៅ Sevilla នឹងត្រូវជួបជាមួយអតីតមិត្តរួមក្រុម Manchester United Cristiano Ronaldo នៅក្លឹបថ្មីរបស់គាត់។

 

ទន្ទឹមនិងនោះ Al Nassr ក៏បានបញ្ចេញរូបថតរបស់ Telles ពាក់អាវពណ៌លឿង និងវីដេអូដែល Ronaldo អាចត្រូវបានគេមើលឃើញញញឹមនៅផ្ទៃខាងក្រោយផងដែរ។

 

គួរជម្រាបថា Saudi Pro League បានទាក់ទាញកីឡាករជាច្រើនចាប់តាំងពី Ronaldo បានចូលរួមជាមួយ Al Nassr កាលពីខែធ្នូឆ្នាំមុនក្នុងកិច្ចព្រមព្រៀងដ៏ធំ។

 

ទោះជាយ៉ាងណា Al Nassr ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងលីគកាលពីរដូវកាលមុនត្រូវបាន FIFA ហាមប្រាមកាលពីដើមខែនេះពីការចុះឈ្មោះកីឡាករថ្មីដោយសារជំពាក់បំណុលគេ។

 

យោងតាមរបាយការណ៍ បំណុលដែលនៅសេសសល់គឺទាក់ទងនឹងការផ្ទេរកីឡាករ Ahmed Musa ដែលបានផ្លាស់ទៅ Al Nassr ពី Leicester City ក្នុង 2018 ។

 

នៅក្នុងសេចក្តីសម្រេចក្នុងខែតុលា ឆ្នាំ 2021 FIFA បាននិយាយថា Al Nassr នៅតែត្រូវបង់ប្រាក់ចំនួន 460,000 អឺរ៉ូ (513,544 ដុល្លារ) ដល់ Leicester សម្រាប់ការចុះហត្ថលេខាលើ Musa ដែលបានលេង 62 ប្រកួតឱ្យក្លឹបអារ៉ាប៊ីសាអូឌីតក្នុងការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ មុនពេលចាកចេញនៅឆ្នាំ 2020៕

Leave A Reply

Your email address will not be published.