លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តីក្រោមឱវាទចូលរួមប្រជុំតាមវីដេអូ ខុនហ្វើរ៉ិន ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា !
(ត្បូងឃ្មុំ )៖ នៅព្រឹកថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរនិងការិយាល័យហិរញ្ញវត្ថុ ចូលរួមប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងលើកទិសដៅ ផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ។