Kylian Mbappe បដិសេធសំណើរ 604 លានផោនពី Al-Hilal !

0

 

ខ្សែប្រយុទ្ធ Kylian Mbappe បានច្រានចោលសំណើរពី Al-Hilal បន្ទាប់ពី Paris Saint-Germain បានទទួលយកសំណើរ 300 លានអឺរ៉ូ (£259m) សម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ។

 

Mbappe នៅតែមិនទាន់សម្រេចចិត្តបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Parc de Princes នោះទេ។

ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅចុងរដូវកាលក្រោយ នៅពេលដែលគាត់នឹងអាចចាកចេញពីក្លឹបដោយមិនគិតថ្លៃផ្ទេរ។

 

យ៉ាងណាមិញ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានបញ្ជាក់រួចមកហើយនូវផែនការលក់ Mbappe នៅរដូវក្តៅនេះ ប្រសិនបើគាត់មិនយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយខ្សែប្រយុទ្ធដែលចាកចេញពីដំណើរកម្សាន្តមុនរដូវកាលរបស់ក្លឹបនៅប្រទេសជប៉ុន។

 

ក្លឹបអារ៉ាប់ Al-Hilal បានព្យាយាមបញ្ចុះបញ្ចូល ម្ចាស់ជើងឯកបារាំងរូបនេះដើម្បីនាំរូបគេទៅ Saudi Pro League ដោយផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំ 604 លានផោន (700 លានអឺរ៉ូ) ។

 

កាលពីថ្ងៃពុធ អ្នកតំណាង Al-Hilal បានមកដ់ទីក្រុងប៉ារីសហើយ ដោយសង្ឃឹមថានឹងជួបពិភាក្សាទល់មុខគ្នាជាមួយអ្នកតំណាងរបស់ Mbappe ដើម្បីព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមក្នុងគម្រោងរបស់ពួកគេ។

 

គួរជម្រាបថា មានក្លឹបចំនួនប្រាំនៅអឺរ៉ុបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Mbappe រួមមាន Chelsea, Manchester United, Tottenham, Inter Milan និង Barcelona៕

Leave A Reply

Your email address will not be published.