មេក្រុម Wagner របស់រុស្ស៊ី សាទរចំពោះរដ្ឋប្រហារនីហ្សេរីយ៉ា!
មេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin នៅតែបន្តសកម្ម បើទោះបីជាដឹកនាំការបះបោរបរាជ័យ ប្រឆាំងនឹងមេទ័ពកំពូលរបស់រុស្ស៊ីកាលពីខែមុន ដោយបានសាទររដ្ឋប្រហារយោធារបស់នីហ្សេរីយ៉ាថាជាដំណឹងដ៏ល្អ និងបានផ្តល់សេវាកម្មដល់យុទ្ធជនរបស់គាត់ដើម្បីនាំមកនូវសណ្តាប់ធ្នាប់។
សារជាសំឡេងនៅលើបណ្តាញកម្មវិធី Telegram ដែលទាក់ទងជាមួយ Wagner ដែលពួកគេនិយាយថាជា Prigozhin មិនបានអះអាងពីការជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារនោះទេ ប៉ុន្តែបានពណ៌នាថា វាជាពេលវេលានៃការរំដោះដ៏យូរមកហើយពីអាណានិគមលោកខាងលិច ហើយបានសន្យាផ្តល់កម្លាំងទាហានរបស់ខ្លួនដើម្បីជួយរក្សាសណ្តាប់ធ្នាប់ក្នុងប្រទេសទាំងឡើងវិញ។
ទោះជាយ៉ាងណា មិនទាន់មានអ្នកទទួលខុសត្រូវប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីរដ្ឋប្រហារយោធាដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធនៅឡើយទេ ខណៈដែលប្រធានាធិបតី Mohamed Bazoum ត្រូវបានឃុំខ្លួននៅក្នុងវិមានប្រធានាធិបតី។
នីហ្សេរីយ៉ាជាប្រទេសដែលជាប្រទេសមួយក្នុងចំនោមប្រទេសក្រីក្របំផុតក្នុងពិភពលោក និងប្រទេសដែលលក់អ៊ុយរ៉ាញ៉ូមដ៏ធំបំផុតផងដែរ បានប្រកាសឯករាជ្យពេញលេញពីអតីតអាណានិគមបារាំងក្នុងឆ្នាំ 1960។
លោក Prigozhin អាយុ 62 ឆ្នាំហាក់ដូចជាបន្តរីករាយនឹងសេរីភាពនៃចលនាទោះបីជាអ្វីដែលវិមានក្រឹមឡាំងបាននិយាយកាលពីខែមុនថាជាកិច្ចព្រមព្រៀងក្រោយការបះបោរដែលនឹងឃើញគាត់ផ្លាស់ប្តូរទីលំនៅទៅប្រទេសបេឡារុស្ស និងបានចាប់ផ្តើមហ្វឹកហាត់កងទ័ព៕