ពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយសកម្មជនយុវជនគណបក្សឃុំរំចេកស្រុកព្រះស្តេច!

0

 

(ព្រៃវែង)៖ នៅព្រឹកអាទិត្យថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៅ រ៉ានី ឯកឧត្តម ម៉ុង មុន្នីចរិយា លោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច រួមនិងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរដ្ឋាន បានអញ្ជើញចូលរួមពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយសកម្មជនយុវជនគណបក្សឃុំរំចេក និងឃុំកំពង់សឹង ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

 

ឯកឧត្តម សៅ រ៉ានី និងឯកឧត្តម ម៉ុង មុន្នីចរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកា ក៏ដូចជាអ្នកដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកហើយជាលទ្ធផលគឺគណបក្សប្រជាជនកម្ពុជាបាននៅតែដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៅទៀត។

 

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាៈ ការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុវជនគ្រប់ស្រទាប់វណ្ណៈ ដែលបានខិតខំតស៊ូពុះពារប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរជ្រកក្រោមដំបូលសន្តិភាពរួមគ្នាក្រោមការដឹកនាំដ៏បុិនប្រសព្ធរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដល់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេ្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្មុងអណត្តិទី៧នេះ។

 

គួរជម្រាបថា កម្មពិធីនេះ មានការចូលរួមសមាជិកសមាជិការសកម្មជនគណបក្សប្រជាជនកម្ពុជា ឃុំរំចេក និងឃុំកំពង់សឹង ប្រមាណជាង៦០០នាក់ ដោយមានការជួបជុំពិសារអាហាសាមគ្គី និងតន្ត្រីសម័យប្រគុំកំដរផងដែរ៕

Leave A Reply

Your email address will not be published.