លោក ហេង វុទ្ធី និងលោកស្រី ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្ទឹងត្រង់!

0

 

កំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំលោក-លោកស្រី ក្រុមការងារចល័ត ចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត លោក-លោកស្រី ក្រុមការងារចុះជួយភូមិទាំង៤ ឃុំទួលសំបួរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្ដឧប្លគីរី (វត្ដទួលសំបួរ) វត្ដគីរីសុវណ្ណារាម(វត្ដវាលព្រះ) និងវត្តឥន្ទមុន្នីវ័ន្ត (វត្ដស្រែអំពៅ) នៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។

 

បន្ទាប់មក លោកនិងសហការី ក៏បន្តនាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ មួយចំនួនទៀតទៅប្រគេនព្រះសង្ឃនៅវត្តពាមកោះស្នា ផងដែរ ។

 

ក្នុងពិធីនោះដែរ លោក ហេង វុទ្ធី បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។

 

ជាមួយគ្នានេះដែរលោក ហេង វុទ្ធី និងសហការី ក៏បានប្រគេននូវបច្ច័យកសាង បច្ច័យព្រះសង្ឃ ចែកជូនថវិកាតាជី យាយជី ចាស់ជរា ក្មេងៗ និងមានទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ និងទឹកក្រូច ទាំង៥វត្ដ សរុបជាថវិកាទាំងអស់ចំនួន ១២,៦០០,០០០៛ (ដប់ពីរលាន ប្រាំមួយពាន់រៀលគត់)៕

Leave A Reply

Your email address will not be published.