ក្រុមរដ្ឋឥស្លាម្រុលនិយម អះអាងទទួលខុសត្រូវ ការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ៥៤នាក់នៅ ប៉ាគីស្ថាន!

0

 

កាលពីថ្ងៃចន្ទទី៣១ខែកក្កដា ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន ដែលសម្លាប់មនុស្សយ៉ាងតិច៥៤នាក់ រួមទាំងកុមារ២៣នាក់ផងដែរ។

 

ហេតុការណ៍បានកើតឡើងនៅឯពិធីជួបជុំនៃសន្និបាតរបស់គណបក្ស JUI-F និកាយស៊ុននី មុនការបោះឆ្នោតនៅចុងឆ្នាំ ហើយគណបក្សនេះ គឺជាផ្នែកមួយនៃសម្ព័ន្ធរដ្ឋាភិបាលបច្ចុប្បន្ន។

 

សារព័ត៌មាន Amaq របស់ក្រុមជីហាដ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកវាយប្រហារអត្តឃាតម្នាក់មកពីក្រុមរដ្ឋឥស្លាម បានបំផ្ទុះអាវកាក់របស់គាត់ នៅកណ្តាលហ្វូងមនុស្សក្នុងទីក្រុង Khar”។

 

ការវាយប្រហារនេះកើតឡើងនៅចម្ងាយត្រឹមតែ ៤៥គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនអាហ្វហ្គានីស្ថាន ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធធ្វើសកម្មភាពខ្លាំងឡើងៗ ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុល ក្នុងឆ្នាំ២០២១។

 

ការបំផ្ទុះនេះ ក៏បង្កឲ្យមានការភ័យខ្លាចផងដែរថា ប្រទេសប៉ាគីស្ថាន អាចស្ថិតក្នុងដំណាក់កាលបោះឆ្នោតដ៏បង្ហូរឈាមមួយ បន្ទាប់ពីជួបភាពចលាចលផ្នែកនយោបាយ អស់រយៈពេលជាច្រើនខែដែលបង្កឡើងដោយការទម្លាក់លោក Imran Khan ជានាយករដ្ឋមន្ត្រី កាលពីខែមេសាឆ្នាំមុន៕

Leave A Reply

Your email address will not be published.