រហូតមកដល់ពេលនេះ អ្នកកាសែត១៨នាក់បានស្លាប់ ក្នុងអំឡុងសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន!

0

អ្នកកាសែតក្នុងស្រុក និងសមាជិកសារព័ត៌មានដែលបានចូលអ៊ុយក្រែនមកពីជុំវិញពិភពលោក កំពុងប្រថុយជីវិតរបស់ពួកគេគ្រប់វេន ដើម្បីរាយការណ៍អំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។

ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ចាប់តាំងពីថ្ងៃទី 24 ខែកុម្ភៈ ដែលជាការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន អ្នកកាសែត 18 នាក់ហើយ ត្រូវបានសម្លាប់ និង 13 នាក់បានរងរបួស ក្នុងអំឡុងពេលសង្រ្គាម ខណៈដែល អ្នកកាសែតបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយអ្នកកាសែត 8 នាក់ក្នុងនោះមានស្ត្រី 4 នាក់ត្រូវបានចាប់ពង្រត់ផងដែរ។

យោងតាមវិទ្យាស្ថានព័ត៌មានមហាជន (IMI) ដែលជាអង្គការឯករាជ្យដែលគាំទ្រផលប្រយោជន៍របស់សង្គមស៊ីវិលអ៊ុយក្រែន និងជាពិសេសអ្នកកាសែតដែលមានទំនួលខុសត្រូវ ប្រទេសរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មយ៉ាងហោចណាស់ 148 ប្រឆាំងនឹងអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងខែដំបូងនៃសង្រ្គាម។

វិទ្យាស្ថាននេះបាននិយាយថា លើសពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ចំនួន 70 ត្រូវបានបង្ខំឱ្យបិទនៅទូទាំងប្រទេសដោយសារតែការគំរាមកំហែងទាក់ទងនឹងសង្រ្គាម។

គួររំលឹកថា កាលពីខែមុន ទាហានរុស្ស៊ីបានវាយប្រហារក្រុមអ្នកយកព័ត៌មាន Sky News នៅក្នុងរថយន្តរបស់ពួកគេ។ សមាជិកក្រុមជាច្រើនបានរងរបួសដោយគ្រាប់កាំភ្លើង ប៉ុន្តែបានរួចជីវិតដោយសារអាវកាក់ការពារគ្រាប់កាំភ្លើង៕

Leave A Reply

Your email address will not be published.