ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា,ឯកឧត្តម ខ្លូត ផន,នាំយកទានចំណាំព្រះវស្សា រួមនិងទេយ្យទានមួយចំនួនធំ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត!
កំពង់ចាម ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការ អញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញនាំយកទានចំណាំព្រះវស្សា រួមនិងទេយ្យទានមួយចំនួនធំ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត រួមមាន: វត្តខេមវ័នបឹងស្នាយ វត្តបទមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅនៅវត្ត ខេមវ័នបឹងស្នាយ ៕