កម្លាំងផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បើកប្រតិបត្តិការ រយៈពេល០២ថ្ងៃ បង្រ្កាបគ្រឿងញៀនចំនួន០២ករណី!

0

 

កំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាររបស់ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការ រយៈពេល០២ថ្ងៃ ចំនួន០២ករណី ពន្លាតដែនសមត្ថកិច្ច បង្រ្កាបឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ពាក់ព័ន្ធនិងសារធាតុញៀនជាបន្តបន្ទាប់ ជាក់ស្តែង ៖

 

✍️នៅថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថា មានអ្នកជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី *ហេង វុទ្ធី* ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ ពេលនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងស្រុកបាធាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ១១នាក់ស្រី ០១នាក់៖

១.ឈ្មោះ *គង់ សុភ័ណ្ឌ* ភេទស្រី អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

២.ឈ្មោះ *សេង វុទ្ធី* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៣.ឈ្មោះ *ហេង ណាក់* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៤.ឈ្មោះ *ជា ម៉ារិទ្ធ* ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៥.ឈ្មោះ *ឆន វិចិត្រ* ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោរលំ ឃុំរការកោង២ស្រុកមុខកំពូល ខេត្តកណ្តាល ។

៦.ឈ្មោះ *ឆាំ ថាង ហៅ ថាវ* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

👉ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទំនាក់ទំនងមករកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត:

៧.ឈ្មោះ *ខា សុខឃីម* ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

👉ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ទៀត:

៨.ឈ្មោះ *ឈួន សីហា* ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

៩.ឈ្មោះ *វៀង យាំង គ្រឿង* ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាកោង១ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជាមុខសញ្ញាមានដីកាចំនួន០២ដីកាផងដែរ

១០.ឈ្មោះ *អាត ទ្រី* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

👉លុះរហូតដល់ថ្ងៃទី០២ខែសីហាឆ្នាំ២០២៣សមត្តកិច្ចយើងបានបន្តប្រតិបត្តិការខាងលើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត÷

១១.ឈ្មោះ *នាង ចន* ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទ្បឥដ្ឋ ឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។

ករណីខាងលើសមត្ថកិច្ចយើងបាន ដកហូតវត្ដុតាងម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់និងទូរសព្ទ័ចំនួន១១គ្រឿង។

បច្ចុប្បន្នជំនាញបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

Leave A Reply

Your email address will not be published.