ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោកម៉ឹង ពន្លក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

0

 

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។

មុនមកឡើងកាន់តំណែងជាអគ្គនាយកនេះ លោក ម៉ឹង ពន្លក គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ក្រៅពីតួនាទីដូចខាងលើនេះហើយ លោក ម៉ឹង ពន្លក ក៏ជា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយក៏ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងជាប្រធានចលនាយុវជន១៥៧ផងដែរ ៕

Leave A Reply

Your email address will not be published.