ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចេញសេចក្ដីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មាន ដែលថាមានករណីលួចលេងល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ធអុីនធឺណេត ចំនួន២កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម!
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសូមជ្រាបជាព័ត៌ថា ក្រោយទទួលបានព័ត៌មានពីការចុះផ្សាយលេីគេហទំព័រអ្នកសារព័ត៌មាន និងសេចក្ដីរាយការណ៍មកក្រុមការងារប្រតិកម្មរហ័ស ភ្លាមនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវដល់ទីតាំងផ្ទាល់ឃើញថា ÷
ពេលសមត្ថកិច្ចយើងចុះទៅដល់ទីតាំង និងធ្វើការសាកសួរបំភ្លឺពីម្ចាស់ទីតាំងទាំងពីរខាងលេី ពិនិត្យឃេីញថា មានការបេីកអាជីវកម្ម ឆ្នោតឡូតូ ដោយក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែពុំមានសកម្មភាពលួចលេងល្បែងសុីសងខុសច្បាប់ (បើកបញ្ចាំងជល់មាន់តាមទូរទស្សន៍) នោះឡេីយ ។ បន្ទាប់មកសមត្ថកិច្ចយេីងខ្ញុំ បានធ្វេីការអប់រំ និងធ្វើកិច្ចសន្យា មិនអនុញ្ញាតឲ្យមានសកម្មភាពលួចលេងល្បែងសុីសងខុសច្បាប់នោះទេ ។
សូមបញ្ជាក់ថា សមត្ថកិច្ចយេីងខ្ញុំ និងអាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា យេីងនិងចាត់វិធានការតាមច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។