សេចក្ដីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មាន ករណីបើកលេងល្បែងសុីសងខុសច្បាប់មាន់ជល់ តាមប្រព័ន្ធអនឡាញ នៅចំនុច ឃុំសំបូរ ស្រុកបាធាយ!

0

 

កំពង់ចាម ៖ ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសូមជ្រាបជាព័ត៌ថា? ក្រោយទទួលបានព័ត៌មានពីការចុះផ្សាយករណីល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅចំណុចផ្ទះរបស់ឈ្មោះ ជូន កូឡាប ភេទស្រីអាយុ47ឆ្នាំនៅភូមិត្រពាំងថ្លា ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បានបើកលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមអនឡាញ ឡើងវិញក្រោយបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចកាលពីថ្ងៃទី21-4-2023។

 

 

 

ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ទីតាំងផ្ទះឈ្មោះ ជូន កូឡាប ធ្វើការត្រួតពិនិត្យ ពេលសមត្ថកិច្ចយើងទៅដល់ទីតាំងនោះ គឺពុំមានបើកលេងល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញ ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះទេ ។ សូមជម្រាបថា សមត្ថកិច្ចក៍បានធ្វើកិច្ចសន្យាម្ចាស់ផ្ទះជាលើទី2ដោយមិនអោយគាត់បើកលេងល្បែងសុីសងខុសច្បាប់ទៀតឡើយ។

 

សូមបញ្ជាក់ថា សមត្ថកិច្ចយេីងខ្ញុំ និងអាជ្ញាធរមូលដ្ឋាន និងបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា យេីងនិងចាត់វិធានការតាមច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ៕

Leave A Reply

Your email address will not be published.