ចុះផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” តាមទីវត្តអារាម សាលារៀន និងមូលដ្ឋានផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកព្រះស្ដេច!

0

 

(ព្រៃវែង)៖ កាលពីថ្ងៃសុក្រថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ នគរបាលខេត្តព្រៃវែង ក្រុមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងការដឹកនាំផ្ទាល់ ពីលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បានដឹកនាំកម្លាំងចម្រុះ ចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដល់ចាស់ព្រឹទ្ធាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមទីវត្តអារាម សាលារៀន និងបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

គូបញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងក្មេងៗសិស្សានុសិស្ស បានយល់ជ្រាបកាន់តែច្បាស់ និងចូលរួមសហការណ៍ ដោយរាយការណ៍មកកាន់នគរបាលមូលដ្ឋានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ដោយនគរបាលខេត្តព្រៃវែង នឹងចុះអន្តរាគមន៍ភ្លាមៗ ២៤ម៉ោង លើ ២៤ម៉ោង។

សូមបញ្ជាក់ដែរថា : ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃើញថាសមត្ថកិច្ចនៅតាមមូលដ្ឋាន ទាំង ១៣ ក្រុងស្រុក បានយកចិត្តទុកដាក់ខ្ពស់ អនុវត្ត គោរពតាមតួនាទីភារកិច្ច បង្ក្រាបបទល្មើស ក្រុមបងតូចបងធំ ការប្រើប្រាស់សារជាតិញៀន អំពើហិង្សា ទទួលបានលទ្ធផលគួរជាទីមោទនភាព។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខេត្តព្រៃវែង គាំទ្ររាល់ការសម្រេចចិត្តរបស់លោកស្នងការ បម្រើ ការពារ ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕ស្វាសរ

Leave A Reply

Your email address will not be published.